3:08 AM | Posted in
បុព្វកថា
យើង ជាប្រជារាស្ត្រខែ្មរ
ដែលធ្លាប់មានអារ្យធម៌ឧត្តុងឧត្តម ប្រទេសជាតិស្តុកស្តម្ភ ធំទូលាយថ្កុំថ្កើងរុងរឿង កិត្យានុភាពខ្ពង់ខ្ពស់ ភ្លឺចែងចាំងដូចពេជ្រ ពណ្ណរាយ បានធ្លាក់ខ្លួនដ៏សែនរន្ធត់ ក្នុងអំទ្បុងពីរទសវត្សចុងក្រោយនេះ ឆ្លងកាត់ទុក្ខសោក វិនាសអន្តរាយទ្រុឌទ្រោមឱនថយមហាសោក ស្តាយ បានភ្ញាក់រលឹកក្រោកឈរទ្បើង ចងបាច់ឆន្ទៈមោះមុត ប្តូរផ្តាច់ រួបរួមគ្នាពង្រឹង ឯកភាពជាតិ រក្សាការពារទឹកដីកម្ពុជា អធិបតេយ្យ ថ្លៃថ្លា និងអារ្យធម៌អង្គរដ៏បវរ កសាងប្រទេសជាតិឱ្យទៅជា ”កោះសន្តិភាព” ទ្បើងវិញផ្អែកលើប្រព័ន្ធប្រជា ធិបតេយ្យសេរីពហុបក្ស
ធានាសិទ្ធិមនុស្សគោរពច្បាប់ទទួលខុសត្រូវខ្ពស់ ចំពោះវាសនាអនាគតជាតិឱ្យបានឈានទ្បើងរីកចំរើន លូតលាស់ សម្បូររុងរឿង ជានិច្ចនិរន្តរ៍។
ក្នុងឆន្ទៈមោះមុតនេះ យើងសរសេរចារឹកក្នុងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ដូចតទៅ ៖
Category:
��

Comments

0 responses to " "