6:40 PM | Posted in

ប្រាសាទអង្គរជាដួងព្រលឹងរបស់ខ្មែរ


ប្រសាទអង្គរវត្ត មានទីតាំងស្ថិតនៅភាគខាងជើងក្រុងសៀមរាបក្នុងស្រុកសៀមរាបចំងាយ៧ គ.ម
ពីទីរួមខេត្ត តាមផ្លូវកូម៉ៃ​​ ឬ ផ្លួវសាលដឹហ្គោល។ប្រាសាទនេះសាងសង់នៅដើមសត្ស៍ទី ១២ ដោយ
ព្រះបាទសូរ្យវ័ន្មទី២(១១១៣-1150)ដើម្បីឧទ្ទិសថ្វាយព្រះវិស្ណុ ក្នុងព្រហ្មមញ្ញសាសនា។ប្រាសាទ
នេះមានលក្ខណះល្អវិចិត្រនិងបង្ហាញនៅសិល្បះខ្មែរដ៍អស្ចារ្យដល់កំពូល។ប្រជាជនខ្មែមួយចំនួន
សន្មត់ថាប្រាសាទអង្គរវត្តត្រូវបានសាងសង់ដោយព្រះពិស្ណុការ ហើយមានអ្នកប្រាជ្ញជាច្រើនបាន
ពិភាក្សាហើយមានអ្នកប្រាជ្ញជាច្រើនបានពិភាក្សាគ្នាថាតើប្រាសាទអង្គរវត្តត្រូបានសាងសង់ជាប្រា
សាទរឹជាផ្លូវ?បើតាមលោកហ្សែសឹដែស ប្រាសាទអង្គរវត្តគឹតំនាងអោយពិភពលោក។ប្រាងកណ្ដា
លតំណាងអោយព្រះសុមេរុដែលជាជាយផែនដី និងគូទឹកជុំវិញគឹជាសមុទ្រដែលពទ្ធ័ជុំវិញ។ប្រាសា
ទអង្គរវត្ត

ប្រាសាទអង្គរវត្តមើលពីលើ

មានឈ្មោះដើមថា "ប្រាសាទបារមវិស្ណុលោក"ប៉ុន្តែការវិវត្តនៃឈ្មោះអង្គរវត្ត អាចត្រូវបានគេយកតា
មប្រវត្តិសាស្រ្ត។ ស្លាកស្នាមដំបូងគឹមាននៅសតវត្ស៍ទី១៦។ជាការពិតណាស់ប្រាសាទនេះបានក្លា
យទៅជាកន្លែងពុទ្ធសាសនាដ៍ល្បីល្បាញមួយ។ តាមសិលាចារិកនៅសតវត្ស៍ទី១៦ឈ្មោះប្រាសាទ
អង្គរវត្តគឹ "ព្រះមហានគរឥន្រ្ទប្រត្ថព្រះពិស្ណុលោក"។ចំនែកឈ្មោះអង្គរវត្តជាឈ្មោះសាមញ្ញសំរាប់កំ
នត់បូជនីយដ្ផាននេះ។ចំពោះប្រជាជនខ្មែរពីសាសអ្នកសៀមរាបច្រើនហៅថា"អង្គរតូច"​​ ។ទោះបីជា
យ៉ាងណាក៍ដោយអ្នកនិពន្ធអ៊ឺរ៉ុបទាំងអស់ហៅឈ្មោះរួមមួយគឹអង្គរវត្ត។ប៉ុន្តែឈ្មោះអង្គរវត្តដែលហៅ
នៅសមយ័កណ្តាលគឹមិនទាន់រលុតបាត់ទេ គឹនៅមានគេស្គាល់នៅឡើយ។ ប្រាសាទអង្គរមានកំព
ស់៦៥ម មានក្រលាផ្ទៃប្រហែល ២០០ហិចតារាងជាចតុកោណ ដែលកំនត់ដោយកំពែងជុំវិញនិងគូ​ទឹកដែលមានទទឹង២០០ម។ បរិវេននៃកំពែងគឹប្រហែល៥,៥គ.ម ។ផ្លូវចូលធ្វើអំពីថ្មភក់មានប្រវែង ២៥០ម និង ទទឹង១២ម។ ដោយសារតែទំហំដ៍ធំ និង ស្ថាបត្យកម្មដ៍អស្ចារ្យ មានមនុស្សមួយចំនួនគិ
តថា ប្រាសាទអង្គរ វត្តមិនមែនជាស្នាដៃរបស់មនុស្សទេ គឹជាស្នាដៃរបស់អទិទេព។នៅខាងមុខផ្លូវចូ
លមានតោថ្ម ធំៗឈរយា មនៅសងខាងផ្លូវ។នៅខាងចុងនៃផ្លូវចូលនោះមានគោបុរះប្រាង្គបីដែលមាន
កំពស់ខុសគ្នា ហើយប្រាងផ្នែកខាងលើត្រូវបានដូលរលំ។ចម្លាក់ថែវដែលពទ្ធ័ជុំវិញជាន់ទី១ជាចំលា
ក់លើថ្មភក់ទំហំ ១.២០០មការ៉េ។ចំលាក់នោះចែក
ចេញជា៨ផ្ទាំងនិង២ផ្ទាំងនៅលើពន្លាជ្រុងនៃថែវ
ខាងលិច។សាច់រឿងនៃចំលាក់នោះចាបើផ្ដើមតា
មជួរដេក តាមជញ្ជាំងពីឆ្វេងទៅស្ដាំ។នៅកន្លែង
ចំពីររបៀបគឹដាច់ពីគ្នារឹ ស្ថិតនៅលើគ្នា។ម្លាក់នេះ
ត្រូវមើលពី ឆ្វេងទៅស្ដាំ។អ្នកទស្សានាគួរដើរមើល
ដោយចូលតាមច្រកកណ្ដាលខាងលិច រួចបត់ស្ដាំ
និង ដើជុំវិញចំលាក់ទាំងអស់នោះបានសរអោយ
ឃើញពីគំនិតដែលចេះឆ្នៃប្រឌិតគ្មានពី ដោយរួម
បញ្ជូលទាំងភាពអត់ធ្មត់ពុះពារគ្រប់ឧបសគ្គ និងប
ង្ហាញអោយឃើញថា ខ្មែរមិនមែនត្រឹមតែជាមនុ
ស្សចេះរៀបចំកែរខៃលៃលកប៉ុណ្ណោះទេថែមទាំង
ជាបុគ្គលដែលប្រកបទៅដោយភាពជាមេដឹកនាំ
ដែលមានចិត្តសណ្ដោសប្រណៃ ។ ម្យ៉ាងវិញទៀ
តបើយើងសង្កេតមើលរាល់ចំលាក់ទាំងអស់អោយដិតដល់យើងនិងឃើញថា វាហាក់បីដូចជាប
ង្គប់នៅភាពរីករាយរាក់ទាក់ តាមរយះស្នាមញញឹមទាំងនោះ។នេះហើយជាចំនុចមួយដែលដូនតា
យើងជាអ្នកជំនាន់មុ នបានបន្សល់ទុកអោយកុលបុត្រកុលធីតា ដែលជាទំពាំងស្នងឬស្សីនាពេល
បច្ចុប្បន្ននិងទៅអនាគត់ជានិរន្តរៀងទៅ។

នេះជារូបភាពខ្លះៗពីអង្គរវត្ត















វប្បធម៍រលត់​​ជាតិរលាយ វប្បធម៍ពណ្ណរាយ៍ជាតិថ្កើងថ្កាន

Category:
��

Comments

0 responses to " "