1:36 AM | Posted in


(រូបភាពនេះយកពីTimesonline.typepad.com)

ឌីដប្រាណ(Dith Pran) គឺជាអ្នកការសែតដ៍ល្បីឈ្មោះមួយរូបនៅលើពិភពលោក ដែលមិនត្រឹមតែ
ល្បីចំពោះប្រទេសកម្ពុជាដែលជាប្រទេសកំនើតរបស់គាត់ឡើយ។ ឌីដប្រាណកើតនៅ ថ្ងៃទី២៧ ខែកញ្ញាឆ្នាំ១៩៤២ ដែលរស់នៅក្នុងគ្គ្រួសារដែលមានជីវភាពសមរម្យមួយ។ គាត់ធំពេញវយ័នៅក្នុង
ខេត្តសៀមរាប ប្រទេសកម្ពុជា។ ដែលប្រទេសកម្ពុជាស្ថិតនៅក្រោមការគ្រប់គ្រងរបស់បារាំង
ប៉ុន្តែនៅពេលនោះកងទព័ជប៉ុនឈ្លានពានពួកបារាំង។ ប្រាណមានបងប្អូនស្រីពីរនាក់។
​ឪពុករបស់គាត់ឈ្មោះ ឌីដព្រឺង(Dith Proeung)គឺជាមន្រី្តធ្វើការងារសាធារណះ ដែលមើល
ការខុសត្រូវលើសំនង់ផ្លូវថ្នល់។ ប្រាណចូលរៀននៅសាលាក្នុងស្រុកមួយដោយរៀនភាសារបារាំង
នៅសាលា​ និង រៀនភាសារអង់គ្លេស់ដោយខ្លួនឯង។ ​ បន្ទាប់ពីបញ្ចប់ការសិក្សានៅវិទ្យាលយ័គាត់
ក៍បានស្វែងរកការងារជាអ្នកបកប្រែដោយទទួលភារះជា ជំនួយការយោធាសហរដ្ផអាមេរិក(U.S
.Military Assistance Command) បន្ទាប់មកប្រាណក៍ធ្វើការជាមួយនិង បុគ្គលិកភាពយន្តអង់គ្លេស់
មិនយូរប៉ុន្មានគាត់ក៍ធ្វើការជា អ្នកជំនួយការក្នុងសណ្ផាគារ។
ដោយនៅឆាកជីវិតវយ័ជំទង់របស់គាត់ ប្រាណបានអនុញ្ញាតិអោយពិភពលោកបានដឹង ពីសោក
នាដកម្ម ដ៍ជូចត់នៅប្រទេសកម្ពុជា ដោយឆ្លងកាត់ការរាយការណ៏របស់គាត់។ ចំនែកប្រទេសកម្ពុជា
ត្រូវបានគ្រប់គ្រងដោយ "លុន នល់" ។ប៉ុន្តែមេដឹកនាំថ្មីរូបនោះ មិនត្រូវបានប្រជាជនស្រលាញ់ពេញចិត្តឡើយ។ ហើយនៅពេលនោះពួកឧទ្ទាមខ្មែរក្រហម បានវាយប្រហារ ទៅលើទព័ លុន នល់ ។ បន្ទាប់មកខ្មែរក្រហមត្រូវបានគ្រប់គ្រងដោយមេដឹកនាំ ដែលទទួលបាននៅការអប់រំតិចតួច នៅក្នុងទ្រឹស្ដីនៃមេដឹកនាំកុំម្មុយនីស្ដ គឹ ឈ្មោះ ​សាឡុតសរ ហៅ( ប៉ុលពត ) ដែលឈ្មោះរបស់គាត់
បានដក់ជាប់នៅក្នុងបះដូងប្រជាពលរដ្ផខ្មែរគ្រប់ៗរូប។ ចំនែកក្មេងៗបានក្លាយជាទាហាន
ពួកគេក៍ត្រូវបានអនុញ្ញាតិអោយសំលាប់អ្នកណា ដែលគេសង្សយ័ថា បានទទួលនៅការអប់រំ។
លើសពីនេះគ្រប់សេចក្ដីរាយការណ៍ទាំងអស់សុទ្ធតែនិយាយពីឃាត់កម្ម។
(រួបភាពពីរwilsonsalmanac.com)
នៅកំឡុងដើមឆ្នាំនៃរបបខ្មែរក្រហម ប្រាណ
រួមនិង មិត្តភក្ដ័របស់គាត់កំពុងស្ថិតនៅក្នុង
ប្រទេសកម្ពុជា។មិនយូរប៉ុន្មានមិត្តគាត់ឈ្មោះ
ស៊ីដនី(Sydney)បានចាកចាញពីកម្ពុជា
ប៉ុន្តែនៅតឬបន្តការងាររបស់គាត់ដោយការឃ្លមមើល
ស្ថានការណ៍នៅកម្ពុជា។ក្រោយមកគាត់ក៍បានដឹងថា
បងប្អូនប្រុសទាំងបីនាក់និងបងប្អូនស្រីម្នាក់របស់គាត់
ត្រូវបានសំលាប់ផងដែរ។ប្រាណបានធ្វើដំណើរត្រឡប់ទៅកាន់ខេត្តសៀមរាបវិញ។
ហើយនៅទីនោះក៍ជាកន្លែងដែលសមាជិកគ្រួសាររបស់គាត់ចំនួនហាសិបនាក់ត្រូវបានស្លាប់។
មិនយូរប៉ុន្មានកងទព័វៀតណាមចង់អោយគាត់ធ្វើជាប្រធានភូមិ។
ផ្ទុយទៅវិញប្រាណបានគេចខ្លួនទៅកាន់ប្រទេសថៃនៅថ្ងៃទី៣ខែ តុលា ឆ្នាំ១៩៧៩។

សង្រ្គាមនៅកៀកបង្កើយ

បន្ទាប់ពីសង្គ្រាមលោកលើកទីពីរ World WarIIនៅឆ្នាំ(1939-45)ពួកឧទ្ទាមកុំម្មុយនីស្ដ
នៅជិតខាងប្រទេសវៀតណាមបានវាយប្រឆាំងបារាំង ដោយប៉ុនប៉ងយកប្រទេសរបស់គេ។
(ពួកកម្មុយនីស្តជឿជាក់លើការធ្វើបដិវដ្តន៍ដើម្បីអោសង្គមមួយទទួលបាននៅភាពជោគជយ័
ដែលចង់មាននយ័ផ្ដោតទៅលើការបង្កើតនិងបង្កើន ផ្ទៃដី រោងចក្រសហគ្រាស)។
វៀតណាមនៅភាគខាងត្បូង ត្រូវបានគាំទ្រដោយសហរដ្ផអាមេរិក។បើទោះបីជាប្រទេសកម្ពុជា
ស្ថិតក្នុងលក្ខណ័សន្តិភាពក៍ដោយក៍កងទព័វៀតណាមទាំងសងខាង(វៀតណាមខាងត/ជ)ចាប់
ផ្ដើមប្រើប្រាស់ប្រទេសកម្ពុជាជាកន្លែងសំរាប់ភាសខ្លួន។ នៅឆ្នាំ(1965)ប្រទេសកម្ពុជា​
បាន​​​ចញ្ចប់​ទំនាក់ទំនងរបស់ខ្លួនជាមួយនិង សហរដ្ផអាមេរិក។បន្ទាប់ពីបញ្ចប់ទំនាក់ទំនងនិង
សហរដ្ផអាមេរិក​ប្រាណបានធ្វើការងារជាមួយបុគ្គលិកភាពយន្ដអង់គ្លេស់ហើយនិងធ្វើការជាមួយ
សណ្ផាគារមួយជិតអង្គវត្ត។
ឆាកជីវិត និង ការទទួលមរណះភាព
នៅឆ្នាំ១៩៧៩កងទព័វៀតណាមលើកប្រាណធ្វើជាមេភូមិ។នៅពេលដែលក្រុមអ្នកការសែត
រាយការណ៍អ៊ឺរ៉ុបខាងកើតមកទស្សនា គាត់បានរៀបចំផ្ញីរសារមួយទៅកាន់(ឆែមប៊ឹ​ស៊ីដនី)
ដោយឆ្លងកាត់សមាជិកប្រពន្ធ័ផ្សព្វផ្សាយអាឡឺម៉ង់ខាងកើត។ប៉ុន្តែមានពេលមួយនោះជនជាតិ
វៀតណាមបានចាប់ផ្ដើមសិក្សាពីរូបគាត់ ដែលថាឌីដប្រាណជាអ្នករាយការណ៍ គាត់ក៍បាន
សំរេចចិត្តគេចខ្លួនមុនពេលដែលគេអាចសួរចំលើយគាត់បាន។ នៅខែ កក្កដ្ដា ឆ្នាំ១៩៧៩
ប្រាណ រួម​និង​មនុស្សជាច្រើនដ៍ទ៍ទៀតលួចរត់ចេញពីកម្ពុជាដោយធ្វើដំណើរចំងាយ
ប្រាំមួយរយម៉ាយដោយឆ្លងកាត់ចំការម៊ីន កងកំលាំងវៀតណាម​ហើយនិងខ្មែរក្រហម។
គាត់បានទៅដល់ព្រំដែនថៃ ហើយចុះឈ្មោះនៅជុំរុំជាជនភៀសខ្លួននៅខែ​ តុលា។
គាត់បានស្នើសុំមន្រី្តជនជាតិអាមេរិកកាំងម្នាក់ដើម្បីទាក់ទងទៅមិត្តគាត់(ឆែមប៊ឺហ្គស៊ីដនី)ដោយមួយ
អាទិត្យក្រោយមកពួកគេក៍បានជួបគ្នា។ ឆែមប៊ឺហ្គបានជួយ ប្រាណ ទៅនៅសហរដ្ផអាមេរិក ជាកន្លែងដែលគាត់
បានជួបជុំគ្នានិងគ្រួសាររបស់គាត់។នៅពេលនោះដែរការសែតញ៉ូយ៉កថាម
(New York Time)បានផ្ដល់ការងារ
ហើយនៅឆ្នាំ១៩៨៦គាត់ក៍បានចូលសញ្ជាតិ
ជាជនជាតិអាមេរិកកាំង។ប្រាណ បានចាប់
ផ្ដើមចំណាយពេលវេលាដ៍មានដំលៃរបស់
គាត់ដើម្បីជួយនិងធ្វើតាមប្រជាជនកម្ពុជា
ដែលទទួលរងនៅការឈឺចាប់នៅក្រោម
របបខ្មែរក្រហម។ គាត់បានធ្វើដំណើរ
ត្រឡប់មកកាន់ប្រទេសកម្ពុជាជាច្រើន
លើកច្រើនសាហើយប៉ុនប៉ងនាំយកនូវ
រឿងរាវស្ដីពីរបបខ្មែរមុនពេលតុលាការ
ពិភពលោកបានមកដល់។គាត់និងប្រពន្ធ
របស់គាត់បានធ្វើគំរោងមួយដែលមាន
ឈ្មោះថា(Dith Pran Holocaust Project)
ដែលរក្សាទុកនៅការថតរូបនៅលើអ៊ីនធឺណែតដើម្បីជួយស្វែងរកសមាជិកគ្រួសារជនជាតិកម្ពុជា
ដែលបានបាត់ខ្លួន។ ប្រាណបានធ្វើកិច្ចសំភាសជាមួយនិងមនិស្សចំនួន២៩នាក់
ដែលបានទទួលរងនូវការឈឺចាប់។សំរាប់ ប្រាណព្រលឹងវិញ្ញាណនៃកម្ពុជានៅតែមាន
ហើយនិងការចងចាំមិនភ្លេចនៅរឿងរាវដ៍សែនឃោឃៅដែលតែងតែស្ថិតនៅជាប់និងុខ្ញុំទាំងយប់ថ្ងៃ។
ម្យ៉ាងវិញទៀតគាត់បានមានប្រសាសន៍នាកិច្ចសំភាសនៅតាមអ៊ីនធឺណែត(At that site)ថា
វាជារឿងដែលមិនគួរអោយជឿទាល់តែ
សោះនៅអ្វីដែលខ្មែរក្រហមបានធ្វើចំពោះ
ប្រជាជនកម្ពុជា។នៅក្នុងសកម្មភាព
កាងារជាអ្នកការសែតដ៍មមាញឹកនិងធ្វើជា
អ្នកការសែតដែលដែលមានទំនូលខុស
ត្រូវចំពោះសារពត័មានជាមួយនិងមិត្តភក្ក័
នៅសហករដ្ផអាមេរិកអស់រយះពេលជាយូរ
កន្លងមកនិងជាពេលមួយដែលរូបគាត់បាន
បែកពីប្រជាជនទាំងអស់ដោយទទួលមរណះ
ភាពដោយសារជំងឺមហារីកលំពែងកាល
ពីថ្ងៃទី៣០ខែមិនាឆ្នាំ២០០៨នៅញ៉ូប្រាណស្វីក
(New Brunswick)រដ្ផញ៉ូជឺស៊ី(New Jersey)សហរដ្ផអាមេរិក។

រូបភាពនេះបានមកពី
(gubu-world.blogspot.com)
Category:
��

Comments

0 responses to "ឌីដប្រាណ(Dith Pran)"